Friday, August 21, 2020

ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងអាកប្បកិរិយា



កាលពីឆ្នាំ ២០០៨-២០០៩ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ខ្ញុំក៏មានបញ្ហាផ្ទាល់ខ្លួនកើតឡើងដែរនៅក្នុងពេលនោះ ។ ខ្ញុំចាំបានថាមានមនុស្សម្នាក់បានដើរមកជួបខ្ញុំនៅក្នុងវគ្គបណ្តុះបណ្តាល ហើយក៏បាននិយាយថា “ខ្ញុំនឹងចាំមើលថាតើអ្នកនឹងធ្វើអ្វី ឬនិយាយអ្វីបន្ទាប់មកទៀត”។ នេះជារឿងដែលមិននឹកស្មានដល់ ខ្ញុំបានក្រឡេកទៅមើលគាត់ ហើយបានគិតដោយខ្លួនឯងថា “ខ្ញុំមិនទាំងច្បាស់ផងថាតើខ្ញុំនឹងធ្វើអ្វី ឬនិយាយអ្វីបន្ទាប់ទៀតនោះ!” មើលទៅគាត់ហាក់បីដូចជាបានអាននូវការគិតរបស់ខ្ញុំ ហើយគាត់ក៏បានឆ្លើយតបថា “មើលទៅ អ្នកតែងតែមានចម្លើយសម្រាប់ខ្លួនឯង។ អ្នកមើលទៅហាក់ដូចជាមានភាពស្ងប់ស្ងាត់ ហើយយើងតែងតែអាចពឹងផ្អែកលើអ្នកបាន” ។

ព្រឹត្ដិការនោះបានធ្វើឲ្យខ្ញុំដឹងថាមនុស្សតែងតែសង្កេតមើលពីរបៀបដែលអ្នក​​ដើរតួជាអ្នកដឹកនាំ ។ ខ្ញុំគិតថា Schwarzkopf បាននិយាយថា “ប្រសិនបើអ្នកត្រូវចូលទៅក្នុងសមរភូមិ ហើយអ្នកអាចប្រកាន់ខ្ជាប់ទៅជាមួយនឹងភាពស្មោះត្រង់ ឬផែនការប្រយុទ្ធដ៏ល្អទៅជាមួយ អ្នកគួរតែទុកផែនការប្រយុទ្ធនៅពីក្រោយ ហើយដឹកនាំជាមួយនឹងភាពស្មោះត្រង់របស់អ្នក”។ មនុស្សកំពុងតែមើលពីទង្វើដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ហើយប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ នោះអ្នកនឹងមានតម្លាភាព។

អ្នកត្រូវចែករំលែកចំណេះដឹងរបស់អ្នក ប៉ុន្តែអ្នកត្រូវចែករំលែកចេញពីបេះដូង។ ឥឡូវនេះគឺជាពេលវេលាដែលអ្នកគួរតែធ្វើការហ្វឹកហាត់ទៅលើគុណធម៌របស់អ្នកដឹកនាំ និងអាកប្បកិរិយារបស់អ្នក ពីព្រោះអ្នកបានមើលឃើញមនុស្សមួយចំនួនមានអត្តចរិតមិនល្អ។ មនុស្សដែលអ្នកស្គាល់គឺកំពុងតែដើរនៅលើជួរមុខ ព្យាយាមក្នុងការសង្រ្គោះជីវិតមនុស្ស ប៉ុន្តែក៏មានមនុស្សផ្សេងទៀត ដូចឧទាហរណ៍ មនុស្សដែលកំពុងព្យាយាមដាក់តម្លៃសម្រាប់ទឹកអនាម័យលាងដៃនៅលើបណ្តាញអ៊ិធើណេត។ សម្រាប់អ្វីដែលល្អ ឬអាក្រក់ក៏ដោយ អ្វីដែលសំខាន់នោះគឺការចាប់អារម្មណ៍ពីសាធារណជន។ អ្នកត្រូវតែធ្វើឲ្យប្រាកដថាអ្នកនឹងនាំយកគុណធម៌ទៅជាមួយអ្នកជារៀងរាល់ថ្ងៃ។

Head Leadership (Taking Care of the Mission)

ក្នុងកំឡុងពេលមានវិបត្តិ អ្នកដឹកនាំត្រូវមានការគិតឲ្យបានច្បាស់លាស់  ធ្វើការសម្រចចិត្ត និងរក្សាសន្ទុះទៅមុខជានិច្ច។ នេះគឺជាកន្លែង ដែលពេលខ្លះ ការផ្តោតអារម្មណ៍របស់ពួកគេអាចលេចចេញជាភារកិច្ច ដូចទៅនឹងរចនាបទនៃភាពជាអ្នកដឹកនាំ “D” និង “C”។ យ៉ាងណាមិញ សូម្បីតែវិធីសាស្រ្តដែលផ្តោតលើភារកិច្ចក៏ត្រូវការអ្នកដឹកនាំដែលប្រកបដោយគុណធម៌ដែរ។

អ្នកមិនត្រូវឲ្យមោទនភាព និងភាពអំនួតរបស់អ្នកគ្របដណ្តប់លើការដឹងខុសត្រូវរបស់អ្នកនោះទេ អ្នកគួរតែមានតម្លាភាពជាមួយក្រុមរបស់អ្នក។ ប្រាប់ឲ្យពួកគេដឹងថាបើទោះជានៅពេលនេះអ្នកមិនទាន់មានចម្លើយក៏ដោយ ប៉ុន្តែអ្នកបានដាក់ចិត្តក្នុងការស្វែងរកដំណោះស្រាយ និងបើកចំហរក្នុងការទទួលយកនូវមតិយោបល់ និងការឆ្លើយតប។

Heart Leadership (Taking Care of  People)

នៅពេលដែលក្រុមចាប់ផ្តើមធ្វើការជាមួយគ្នានៅក្នុងបេសកកម្មអ្វីមួយ វាដល់ពេលហើយដែលត្រូវបញ្ជាក់ថាសមាជិកនៅក្នុងក្រុមគឺកំពុងតែមានភាពរីកចម្រើន។ នេះគឺជាពេលដែលអ្នកត្រូវផ្លាស់ប្ដូរ ពីការផ្តោតសំខាន់ទៅលើភារកិច្ចទៅជាការផ្តោតសំខាន់ទៅលើមនុស្សវិញ ដូចទៅនឹងរចនាបទនៃភាពជាអ្នកដឹកនាំ “I” និង “S”

ជារឿងដែលជៀសមិនរួច ក្នុងនាមជាអ្នកដឹកនាំ អ្នកនឹងជួបសមាជិកនៅក្នុងក្រុមការងារដែលពិបាកក្នុងការរក្សានូវទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ។ ការទទួលស្គាល់ និងការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដទៃគឺជាជំនាញក្នុងភាពជាអ្នកដឹកនាំដែលមានភាពចាំបាច់ និងមានសារៈសំខាន់ ដែលទាមទារភាពអត់ធ្មត់ ករុណាធម៌ និងការយល់ចិត្ត។ ជាទូទៅមនុស្សមានភាពស្ទាក់ស្ទើក្នុងការនិយាយពីអ្វីដែលអាចរារាំងពួកគេពីការមើលឃើញថាជាអ្វីផ្សេងទៀតក្រៅពីការដែលមានផលិតភាពនៅកន្លែងការងារ។ អ្នកដឹកនាំដែលប្រកបទៅដោយគុណធម៌នឹងចូលរួមចាប់ពីការថែទាំ និងការយោគយល់  រហូតដល់ការកសាងទំនុកចិត្ត និងបង្កើតនូវការចចារវិជ្ជមានជាមួយនឹងបុគ្គលដែលមានភាពលំបាកក្នុងការស្វែងរកនូវដំណោះស្រាយដែលប្រកបដោយមេត្រីភាព។

ក្នុងនាមជាអ្នកដឹកនាំ អ្នកនឹងត្រូវប្រឈមមុខជាមួយនឹងស្ថានភាពដែលតម្រូវឲ្យអ្នកថែរក្សានូវភាពបត់បែននៃការដឹកនាំជាមួយនឹងក្បាលម៉ាស៊ីន ដែលជាអ្នកដឹកនាំរបស់អ្នក និងការដឹកនាំដែលចេញពីបេះដូង (Heart) ។ ទាំងពីរនេះគឺមានសារៈសំខាន់ណាស់ ប៉ុន្តែអ្នកត្រូវតែមានការផ្សាំនៅក្នុងគុណតម្លៃ និងអាកប្បកិរិយារបស់អ្នក​ពីព្រោះមនុស្សនឹងចាំមើលថាតើអ្នកយល់ច្បាស់ពីវា ឬមួយក៏អត់។ ដូចអ្វីដែលអតីតប្រថានាធិបតេយ្យអ្នកសរសេរសុន្ទរកថា លោក James C. Humes បានមានប្រសាសន៍ម្តងរួចហើយថា “អ្នកដឹកនាំ បើទោះបីជាពួកគេជាអ្នកមើល ឬអ្នកទស្សនាក៏ដោយ តែពួកគេជាអ្នកសង្កេតការណ៍សកម្មមិនមែនអកម្មនោះទេ។

ឯកសារយោង៖ blog.discinsights.com


No comments:

Post a Comment