Thursday, September 3, 2020

បញ្ហារួមចំនួន ៥ របស់ក្រុម និងរបៀបក្នុងការដោះស្រាយដោយប្រើ DISC

                

បញ្ហាទូទៅដែលក្រុមការងារកំពុងតែប្រឈមមុខនោះអាចនឹងត្រូវបានដោះស្រាយដោយការប្រើប្រាស់នូវភាពខ្លាំងនៃបុគ្គលិកលក្ខណៈនីមួយៗ។ ពេលខ្លះ វាមានការពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនូវតួនាទីជាអ្នកដឹកនាំ ហើយពេលខ្លះក៏តម្រូវឲ្យពួកគេមានភាពបត់បែននូវឥរិយាបថរបស់ពួកគេដើម្បីផ្តល់ឲ្យក្រុមនូវអ្វីដែលពួកគេត្រូវការ។ អ្នកដឹកនាំក្រុមដឹងថាតើពេលណាគួរស្នើសុំជំនួយ និងសុខចិត្តលះបង់នូវការគ្រប់គ្រងដើម្បីប្រើប្រាស់ភាពខ្លាំងផ្សេងៗគ្នារបស់មនុស្ស។ ពេលយើងក្រឡេកមកមើលនូវបញ្ហាទូទៅនៃក្រុម និងវិធីសាស្រ្តដែលអ្នកអាចដោះស្រាយវាបានគឺត្រូវប្រើប្រាស់ DISC ជាឧបករណ៍ក្នុងការកសាងក្រុម។

ភាពលំបាកក្នុងការសម្រេចចិត្ត

ក្រុមមានភាពលំបាកជាមួយនឹងគំនិតផ្សេងៗគ្នានៅពេលធ្វើការងារដើម្បីឈានទៅរកការព្រមព្រៀងជារឿយៗត្រូវការទម្រង់នៃការវិភាគនូវពិការភាព ឬភាពភ័យខ្លាចនៃការបរាជ័យ។ នៅពេលដែលមានរឿងនេះកើតឡើង អ្នកគួរតែពិចារណាឲ្យបានម៉ត់ចត់នូវរបៀបក្នុងការដាក់ស្ទីល “D” “C,SI” ។ អ្នកនឹងចង់បត់បែននូវស្ទីល “I” របស់ពួកគេ ដូច្នេះពួកគេអាចយកនូវការដាក់បញ្ចូលរបស់អ្នកគ្រប់គ្នា និងប្រើប្រាស់ជំនាញក្នុងការជះឥទ្ធិពលដើម្បីទទួលបាននូវការគាំទ្រសម្រាប់ការសម្រេចចិត្តចុងក្រោយរបស់ពួកគេ។ ប្រសិនបើ “D” គ្រាន់តែធ្វើការសម្រេចចិត្តដោយខ្លួនឯង ពួកគេនឹងប្រថុយក្នុងការបាត់បង់នូវការទាក់ទាញ និងការប្តេជ្ញាចិត្តចំពោះសកម្មភាពពីសមាជិកក្រុម។ ប្រសិនបើរឿងនេះកើតឡើងមែន ពួកគេគួរតែផ្តោតទៅលើការប្រគល់នូវចំណែកនៃគម្រោងទៅកាន់អ្នកដទៃ។ វានឹងជួយពង្រឹងការសម្រេចចិត្តរបស់ក្រុមនាពេលអនាគត។

ភាពភ្លេចភ្លាំងនូ​វកាលបរិច្ឆេទនៃគម្រោង

ខណៈពេលដែលចរិតលក្ខណៈ “D” អាចទទួលបន្ទុក និងធ្វើការសម្រេចចិត្ត ពួកគេធ្វើមិនបានល្អជាមួយនឹងភាពលម្អិតនៃព័ត៌មាន និងការអនុវត្តតាមនោះទេ។ នេះហើយគឺជាពេលដែលត្រូវប្រើប្រាស់ភាពខ្លាំងរបស់បុគ្គលិកលក្ខណៈ “C” បុគ្គលិកលក្ខណៈ “C” នេះនឹងជួយឲ្យគម្រោងសម្រេចបានតាមពេលវេលាកំណត់។ បុគ្គលិកលក្ខណៈនេះមិនចាំបាច់ត្រូវទទួលបន្ទុកគ្រប់ពេលនោះទេ ប៉ុន្តែពួកគេអាចទទួលការបង្វឹកដើម្បីបត់បែនស្ទីល “D” “D” ដែលទទួលបន្ទុកក្នុងការបង្ហាញយ៉ាងច្បាស់ទៅកាន់ក្រុម ថាស្ទីល “C” មានសិទ្ធទទួលនូវសិទ្ធិអំណាចពេញលេញក្នុងការធ្វើឲ្យគម្រោងបញ្ចប់ទាន់ពេលកំណត់។ ពួកគេនឹងតាមដាននូវកម្រិតនៃភាពលម្អិត និងត្រូវការនូវភាពត្រឹមត្រូវដូចដែលស្ទីល “C” ត្រូវការ ព្រោះវាអាចនាំទៅរក “ការវិភាគអំពីការរាំងស្ទះនៃដំណើរការការងារវិញ”។ បុគ្គលិកលក្ខណៈ “S” ក៏មានភាពសាកសមក្នុងការសម្របសម្រួលដើម្បីឲ្យការងារណាដែលចាំបាច់មានដំណើរល្អប្រសើរ និងបញ្ចប់ទាន់ពេលវេលាដែលបានកំណត់ផងដែរ។​ នៅពេលដែលពួកគេចាប់ដៃគូរជាមួយនឹងបុគ្គលិកលក្ខណៈ “C” ពួកគេនឹងបង្កើតបានជាដៃគូរដ៏រឹងមាំក្នុងការផ្តល់នូវប្រសិទ្ធផលទាន់ពេលវេលា។

ភាពទន់ខ្សោយនៃការទំនាក់ទំនង

ជាញឹកញាប់ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ជាមួយនឹងការអនុវត្តក្នុងក្រុមនោះគឺភាពខ្វះខាតនៃការទំនាក់ទំនងដែលមានប្រសិទ្ធភាព។ បុគ្គលិកក្ខណៈទាំង “I” និង “S” គឺមានចំណុចខ្លាំងដែលអាចជួយសម្រួលដល់ការទំនាក់ទំនងឲ្យកាន់តែមានភាពប្រសើរឡើង។ បុគ្គលិកលក្ខណៈ “S” គឺមានលក្ខណៈពិសេសដែលជាប់ទាក់ទងជាមួយនឹងសមាជិកក្រុមតាមរយៈការស្តាប់ និងការគាំទ្រនូវយុទ្ធសាស្រ្ត។ ពួកគេក៏បានបង្ហាញនូវពត៌មានតាមរបៀបមួយដែលមានភាពងាយស្រួលក្នុងការយល់ដឹង។ នៅពេលដែលសមាជិកក្រុមមានអារម្មណ៍ថាត្រូវបានទទួលនូវការស្តាប់ និងមានសុពលកម្ម ពួកគេនឹងបន្តការទំនាក់ទំនងដោយបើកចំហរជាមួយនឹងបុគ្គលិកលលក្ខណៈ “S”។ ភាពវិជ្ជមាននៃបុគ្គលិកលក្ខណៈ “I” បានជម្រុញឲ្យសមាជិកក្រុមមានការផ្តោតអារម្មណ៍ទៅលើគោលដៅ។ ពួកគេចូលចិត្តក្នុងការក្លាយទៅជាចំណុចកណ្តាលនៃក្រសែរភ្នែករបស់អ្នកដទៃ ប្រសិនបើមិនបានត្រួតពិនិត្យទេនោះ ពួកគេអាចនឹងត្រូវបាត់បង់នូវការគោរពពីក្រុម។ ភាពជាអ្នកអនុវត្តនៅក្នុងខ្លួនរបស់ពួកគេបានចូលរួមនៅក្នុងការបង្ហាញព័ត៌មាន ដូច្នេះហើយពួកគេអាចជាអ្នកនាំពាក្យដ៏ពូកែទៅកាន់អ្នកផ្សេងទៀតក្រៅពីក្រុមរបស់ខ្លួន។

គោលដៅដែលមានភាពមិនច្បាស់លាស់

សមិទ្ធិផលនៃគម្រោងដែលទទួលបានភាពជោគជ័យគឺបានមកពីការកំណត់គោលដៅច្បាស់លាស់។ បុគ្គលិកលក្ខណៈ “C” គឺមានភាពខ្លាំងបំផុតក្នុងការផ្តល់នូវពត៌មានលម្អិត ប៉ុន្តែពួកគេត្រូវយកចិត្តទុកដាក់ថាមិនគួរទៅវែងឆ្ងាយពេកនោះទេ។ ប្រសិនបើពួកគេអាចធ្វើឲ្យព័ត៌មានមានលំនឹងបាន គោលដៅនឹងមាននិយមន័យគ្រប់គ្រាន់ក្នុងការយល់ដឹងបានត្រឹមត្រូវ។ បុគ្គលិកលក្ខណៈ “D” អាចដឹកនាំក្នុងការកំណត់នូវគោលដៅចំបង ដែលមានសារៈសំខាន់សម្រាប់គម្រោងដែលមានភាពជោគជ័យ។ នៅក្នុងប្រតិបត្តិការគោលដៅនៃគម្រោង ត្រូវដឹងថាបុគ្គលិកលក្ខណៈ “S” គឺនឹងទទួលអត្ថប្រយោជន៍ជាច្រើនពីគម្រោងមួយ ឬពីរយ៉ាងតិច ដោយពួកគេមិនសូវមានទេពកោសល្យក្នុងការធ្វើកិច្ចការងារច្រើននោះទេ។ បុគ្គលិកលក្ខណៈ “I” អាចមានតួនាទីក្នុងការអបអរសាទរនូវសមិទ្ធិផលនៃគម្រោង ដែលជាភាពសំខាន់មួយនៃការលើកទឹកចិត្តដល់ក្រុម។

ភាពខ្វះខាតនៃការច្នៃប្រឌិត

ការនាំយកមកនូវអ្វីដែលថ្មីគឺជាគន្លឹះមួយក្នុងការដោះស្រាយបញ្ហា។ ពេលខ្លះ គំនិតច្នៃប្រឌិតមានភាពខ្វះខាត ត្រូវដាក់នូវបុគ្គលិកលក្ខណៈ “I” ដើម្បីទទួលបន្ទុកក្នុងការបង្កើតក្រុមឡើងវិញដែលអាចជួយពួកគេឲ្យទទួលបានគំនិតច្នៃប្រឌិតមកវិញ វាជាធម្មជាតិរបស់ពួកគេក្នុងការចូលរួមជាមួយក្រុម។ ទាំងនេះនឹងអាចបន្ថែមទៅដល់សមត្ថភាពនៃភាពច្នៃប្រឌិតរបស់ក្រុម និងអាចបង្កើតនូវទស្សនៈនៃការគិតថ្មីៗ។

ការដឹងថា តើពេលណាគួរមានការផ្លាស់ប្តូរនូវតួនាទី ឬបង្ហាញពីបុគ្គលិកលក្ខណៈគឺនឹងជួយឲ្យអ្នកក-សាងក្រុមដែលមានការអនុវត្តការងារខ្ពស់។ លើសពីការធ្វើតែម្នាក់ឯង អ្នកអាចជួលគ្រូបង្វឹកក្នុងការជួយសម្រួលនូវបញ្ហាប្រឈម ឬក៏អ្នកអាចក្លាយខ្លួនទៅជាអ្នកជំនាញផ្នែក DISC ដោយខ្លួនឯងផ្ទាល់ ពោលគឺអភិវឌ្ឍនូវប្រសិទ្ធិភាពរបស់អ្នកក្នុងនាមជាអ្នកគ្រប់គ្រង។

សរសេរដោយ៖ Michael Dattilio

Michael dattilio គឺជាអ្នកនិពន្ធ និងអ្នកប្រឹក្សាដែលធ្វើការជាមួយនឹងក្រុមហ៊ុន និងស្ថាប័នគ្រប់ទំហំជាច្រើ​នក្នុងការបង្ហាញពីគំរូកំបាំងដែលកំពុងមានឥទ្ធិពលដល់ការអនុវត្តរបស់ពួកគេ ជាពិសេសគឺវាមានជាប់ទាក់ទងទៅនឹងបទពិសោធន៍របស់អតិថិជន។ លោក Mike ចូលចិត្តផ្តោតទៅលើអន្តរកម្មនៃផ្នែកណាមួយនៅក្នុងប្រព័ន្ធ អាចជាក្រុម ការដំណើរការ ឬក៏ស្ថាប័នដែលអាចជួយក្នុងការបង្កើតនូវដំណោះស្រាយងាយៗរហូតដល់ពេលខ្លះគឺបញ្ហាប្រឈមដែលស្មុគស្មាញ។ គាត់ពូកែជាងគេនៅពេលដែលគាត់បង្កើតនូវអ្វីដែលថ្មីដូចជា រូបមន្ត ឧបករណ៍ ឬក៏ផលិតផល។ គាត់មានបុគ្គលិកលក្ខ-ណៈ “D”

ឯកសារយោង៖ blog.discinsights.com

Friday, August 21, 2020

ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងអាកប្បកិរិយា



កាលពីឆ្នាំ ២០០៨-២០០៩ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ខ្ញុំក៏មានបញ្ហាផ្ទាល់ខ្លួនកើតឡើងដែរនៅក្នុងពេលនោះ ។ ខ្ញុំចាំបានថាមានមនុស្សម្នាក់បានដើរមកជួបខ្ញុំនៅក្នុងវគ្គបណ្តុះបណ្តាល ហើយក៏បាននិយាយថា “ខ្ញុំនឹងចាំមើលថាតើអ្នកនឹងធ្វើអ្វី ឬនិយាយអ្វីបន្ទាប់មកទៀត”។ នេះជារឿងដែលមិននឹកស្មានដល់ ខ្ញុំបានក្រឡេកទៅមើលគាត់ ហើយបានគិតដោយខ្លួនឯងថា “ខ្ញុំមិនទាំងច្បាស់ផងថាតើខ្ញុំនឹងធ្វើអ្វី ឬនិយាយអ្វីបន្ទាប់ទៀតនោះ!” មើលទៅគាត់ហាក់បីដូចជាបានអាននូវការគិតរបស់ខ្ញុំ ហើយគាត់ក៏បានឆ្លើយតបថា “មើលទៅ អ្នកតែងតែមានចម្លើយសម្រាប់ខ្លួនឯង។ អ្នកមើលទៅហាក់ដូចជាមានភាពស្ងប់ស្ងាត់ ហើយយើងតែងតែអាចពឹងផ្អែកលើអ្នកបាន” ។

ព្រឹត្ដិការនោះបានធ្វើឲ្យខ្ញុំដឹងថាមនុស្សតែងតែសង្កេតមើលពីរបៀបដែលអ្នក​​ដើរតួជាអ្នកដឹកនាំ ។ ខ្ញុំគិតថា Schwarzkopf បាននិយាយថា “ប្រសិនបើអ្នកត្រូវចូលទៅក្នុងសមរភូមិ ហើយអ្នកអាចប្រកាន់ខ្ជាប់ទៅជាមួយនឹងភាពស្មោះត្រង់ ឬផែនការប្រយុទ្ធដ៏ល្អទៅជាមួយ អ្នកគួរតែទុកផែនការប្រយុទ្ធនៅពីក្រោយ ហើយដឹកនាំជាមួយនឹងភាពស្មោះត្រង់របស់អ្នក”។ មនុស្សកំពុងតែមើលពីទង្វើដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ហើយប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ នោះអ្នកនឹងមានតម្លាភាព។

អ្នកត្រូវចែករំលែកចំណេះដឹងរបស់អ្នក ប៉ុន្តែអ្នកត្រូវចែករំលែកចេញពីបេះដូង។ ឥឡូវនេះគឺជាពេលវេលាដែលអ្នកគួរតែធ្វើការហ្វឹកហាត់ទៅលើគុណធម៌របស់អ្នកដឹកនាំ និងអាកប្បកិរិយារបស់អ្នក ពីព្រោះអ្នកបានមើលឃើញមនុស្សមួយចំនួនមានអត្តចរិតមិនល្អ។ មនុស្សដែលអ្នកស្គាល់គឺកំពុងតែដើរនៅលើជួរមុខ ព្យាយាមក្នុងការសង្រ្គោះជីវិតមនុស្ស ប៉ុន្តែក៏មានមនុស្សផ្សេងទៀត ដូចឧទាហរណ៍ មនុស្សដែលកំពុងព្យាយាមដាក់តម្លៃសម្រាប់ទឹកអនាម័យលាងដៃនៅលើបណ្តាញអ៊ិធើណេត។ សម្រាប់អ្វីដែលល្អ ឬអាក្រក់ក៏ដោយ អ្វីដែលសំខាន់នោះគឺការចាប់អារម្មណ៍ពីសាធារណជន។ អ្នកត្រូវតែធ្វើឲ្យប្រាកដថាអ្នកនឹងនាំយកគុណធម៌ទៅជាមួយអ្នកជារៀងរាល់ថ្ងៃ។

Head Leadership (Taking Care of the Mission)

ក្នុងកំឡុងពេលមានវិបត្តិ អ្នកដឹកនាំត្រូវមានការគិតឲ្យបានច្បាស់លាស់  ធ្វើការសម្រចចិត្ត និងរក្សាសន្ទុះទៅមុខជានិច្ច។ នេះគឺជាកន្លែង ដែលពេលខ្លះ ការផ្តោតអារម្មណ៍របស់ពួកគេអាចលេចចេញជាភារកិច្ច ដូចទៅនឹងរចនាបទនៃភាពជាអ្នកដឹកនាំ “D” និង “C”។ យ៉ាងណាមិញ សូម្បីតែវិធីសាស្រ្តដែលផ្តោតលើភារកិច្ចក៏ត្រូវការអ្នកដឹកនាំដែលប្រកបដោយគុណធម៌ដែរ។

អ្នកមិនត្រូវឲ្យមោទនភាព និងភាពអំនួតរបស់អ្នកគ្របដណ្តប់លើការដឹងខុសត្រូវរបស់អ្នកនោះទេ អ្នកគួរតែមានតម្លាភាពជាមួយក្រុមរបស់អ្នក។ ប្រាប់ឲ្យពួកគេដឹងថាបើទោះជានៅពេលនេះអ្នកមិនទាន់មានចម្លើយក៏ដោយ ប៉ុន្តែអ្នកបានដាក់ចិត្តក្នុងការស្វែងរកដំណោះស្រាយ និងបើកចំហរក្នុងការទទួលយកនូវមតិយោបល់ និងការឆ្លើយតប។

Heart Leadership (Taking Care of  People)

នៅពេលដែលក្រុមចាប់ផ្តើមធ្វើការជាមួយគ្នានៅក្នុងបេសកកម្មអ្វីមួយ វាដល់ពេលហើយដែលត្រូវបញ្ជាក់ថាសមាជិកនៅក្នុងក្រុមគឺកំពុងតែមានភាពរីកចម្រើន។ នេះគឺជាពេលដែលអ្នកត្រូវផ្លាស់ប្ដូរ ពីការផ្តោតសំខាន់ទៅលើភារកិច្ចទៅជាការផ្តោតសំខាន់ទៅលើមនុស្សវិញ ដូចទៅនឹងរចនាបទនៃភាពជាអ្នកដឹកនាំ “I” និង “S”

ជារឿងដែលជៀសមិនរួច ក្នុងនាមជាអ្នកដឹកនាំ អ្នកនឹងជួបសមាជិកនៅក្នុងក្រុមការងារដែលពិបាកក្នុងការរក្សានូវទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ។ ការទទួលស្គាល់ និងការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដទៃគឺជាជំនាញក្នុងភាពជាអ្នកដឹកនាំដែលមានភាពចាំបាច់ និងមានសារៈសំខាន់ ដែលទាមទារភាពអត់ធ្មត់ ករុណាធម៌ និងការយល់ចិត្ត។ ជាទូទៅមនុស្សមានភាពស្ទាក់ស្ទើក្នុងការនិយាយពីអ្វីដែលអាចរារាំងពួកគេពីការមើលឃើញថាជាអ្វីផ្សេងទៀតក្រៅពីការដែលមានផលិតភាពនៅកន្លែងការងារ។ អ្នកដឹកនាំដែលប្រកបទៅដោយគុណធម៌នឹងចូលរួមចាប់ពីការថែទាំ និងការយោគយល់  រហូតដល់ការកសាងទំនុកចិត្ត និងបង្កើតនូវការចចារវិជ្ជមានជាមួយនឹងបុគ្គលដែលមានភាពលំបាកក្នុងការស្វែងរកនូវដំណោះស្រាយដែលប្រកបដោយមេត្រីភាព។

ក្នុងនាមជាអ្នកដឹកនាំ អ្នកនឹងត្រូវប្រឈមមុខជាមួយនឹងស្ថានភាពដែលតម្រូវឲ្យអ្នកថែរក្សានូវភាពបត់បែននៃការដឹកនាំជាមួយនឹងក្បាលម៉ាស៊ីន ដែលជាអ្នកដឹកនាំរបស់អ្នក និងការដឹកនាំដែលចេញពីបេះដូង (Heart) ។ ទាំងពីរនេះគឺមានសារៈសំខាន់ណាស់ ប៉ុន្តែអ្នកត្រូវតែមានការផ្សាំនៅក្នុងគុណតម្លៃ និងអាកប្បកិរិយារបស់អ្នក​ពីព្រោះមនុស្សនឹងចាំមើលថាតើអ្នកយល់ច្បាស់ពីវា ឬមួយក៏អត់។ ដូចអ្វីដែលអតីតប្រថានាធិបតេយ្យអ្នកសរសេរសុន្ទរកថា លោក James C. Humes បានមានប្រសាសន៍ម្តងរួចហើយថា “អ្នកដឹកនាំ បើទោះបីជាពួកគេជាអ្នកមើល ឬអ្នកទស្សនាក៏ដោយ តែពួកគេជាអ្នកសង្កេតការណ៍សកម្មមិនមែនអកម្មនោះទេ។

ឯកសារយោង៖ blog.discinsights.com


Friday, June 19, 2020

ការកំណត់អត្ដសញ្ញាណដោយប្រើប្រាស់ DISC



ការកំណត់អត្ដសញ្ញាណដោយប្រើប្រាស់ DISC 

        ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត កូវីដ -១៩ មានអាជីវកម្មជាច្រើនបានផ្លាស់ប្តូរការប្រើប្រាស់វេទិកាទំនាក់ទំនងពីចម្ងាយដើម្បីបន្តប្រតិបត្តិការរៀបចំការប្រជុំនិងរក្សាទំនាក់ទំនងជាមួយភាពជាអ្នកដឹកនាំបុគ្គលិកអតិថិជននិងក្រុមហ៊ុនផ្សេងទៀត។ លើសពីនេះទៀតមនុស្សជាច្រើនប្រឈមនឹងការទទួលខុសត្រូវបន្ថែមក្នុងការធានាឱ្យកុមារដែលមានអាយុចូលសាលារៀនបានបញ្ចប់ ហើយធ្វើកិច្ចការសាលាពីផ្ទះដោយទាមទារពេលវេលានិងការយកចិត្តទុកដាក់ច្រើនក្នុងម៉ោងធ្វើកិច្ចការធម្មតា។

 ការទំនាក់ទំនងពីចម្ងាយពីមួយថ្ងៃទៅមួយថ្ងៃៗបានបង្ហាញពីការប្រឈមផ្ទាល់ខ្លួនសម្រាប់មនុស្សជាច្រើនជាពិសេសអ្នកដែលមិនធ្លាប់ជួបប្រទះបរិយាកាសការងារ "ពីផ្ទះ" ដំបូង។ ការចូលរួមឥតឈប់ឈរតាមរយៈសម្លេង​ និង អាចជួយអោយមានការកើនឡើងនៃស្ត្រេសដែលនាំអោយមានការខឹងប្រសិនបើមិនបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន។

 ការវាយតម្លៃអាកប្បកិរិយារបស់ DISC ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះអាកប្បកិរិយាដែលអាចព្យាករណ៍បាន ដែលអាចជួយកំណត់ពីបញ្ហាប្រឈមរបស់អ្នកនៅពេលចូលរួមក្នុងការបំពេញការងារពីចម្ងាយរយៈពេលវែងនិងជួយអ្នកក្នុងការគ្រប់គ្រងភាពតានតឹងនិងការឆេវឆាវ។

·       ស្តាយ D សមាជិកក្រុមទាំងនេះគឺជាអ្នករៀបចំដ៏អស្ចារ្យនិងជាអ្នកគិតប្រកបដោយគំនិតច្នៃប្រឌិតដែលមើលទៅនឹងធ្វើអោយអ្វីៗកើតឡើង។ ពួកគេឱ្យតម្លៃលើពេលវេលានិងសមត្ថភាពក្នុងការដឹកនាំនិងធ្វើការសម្រេចចិត្តដើម្បីបន្តឆ្ពោះទៅមុខ។ ចំណាយពេលច្រើនពេកនៅក្នុងការប្រជុំនិម្មិតគ្រាន់តែជាអ្នកសង្កេតការណ៍អាចត្រូវបានគេមើលឃើញថាជាពេលវេលាខ្ជះខ្ជាយហើយពួកគេអាចចាប់ផ្តើមមានអារម្មណ៍ថាពេលវេលារបស់ពួកគេកំពុងត្រូវបានទាញយកប្រយោជន៍ អ្នកអាចឃើញថាអាកប្បកិរិយារបស់ពួកគេប្រែទៅជាការមិនសប្បាយចិត្តខ្វះការអត់ធ្មត់ការធ្វើសេចក្តីសម្រេចចិត្តដោយក្រអឺតក្រទម។

·       ស្តាយ I សមាជិកក្រុមទាំងនេះគឺជាអ្នកដោះស្រាយបញ្ហានិងជាអ្នកលើកទឹកចិត្ត ពួកគេជាអ្នកលើកទឹកចិត្តធម្មជាតិដែលប្រតិបត្តិការដោយដឹកនាំដោយភាពកំប្លុកកំប្លែង។ ពួកគេឱ្យតម្លៃចំពោះទំនាក់ទំនងសង្គមនិងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ទោះយ៉ាងណាការចំណាយពេលច្រើនពេកក្នុងការប្រជុំនិម្មិតក្នុងនាមជាអ្នកសង្កេតការណ៍អាចជាការពិបាកសម្រាប់ពួកគេក្នុងការចូលរួមដែលបណ្តាលឱ្យមានការត្រួតពិនិត្យព័ត៌មានលម្អិតនិងព័ត៌មានសំខាន់ៗ។ កង្វះការយកចិត្តទុកដាក់របស់ពួកគេអាចត្រូវបានគេចាត់ទុកថាជាការធុញទ្រាន់លុះត្រាតែពួកគេមានឱកាសចូលរួមនិងទំនាក់ទំនងសង្គមដោយផ្ទាល់មាត់។

·       ស្តាយ​ S សមាជិកក្រុមទាំងនេះអាចទុកចិត្តបាននិងអ្នកស្តាប់បានល្អ ពួកគេផ្តោតលើព័ត៌មានលម្អិតនិងធានាឱ្យមានការអនុលោមតាមគោលការណ៍និងការណែនាំ។ ពួកគេឱ្យតម្លៃលើឱកាសដើម្បីចូលរួមក្នុងការរៀបចំក្រុម ទោះយ៉ាងណាក៏ដោយនៅពេលដែលការផ្លាស់ប្តូរយ៉ាងលឿនទៅការប្រជុំនិម្មិតបានកើតឡើងពួកគេទំនងជាមានភាពធន់ទ្រាំនៅពេលដំបូងហើយតស៊ូជាមួយការកែតម្រូវ។ ពេលវេលាដែលត្រូវការដើម្បីសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់ពួកគេទំនងជានឹងកើនឡើងនូវកម្រិតស្ត្រេសដែលប្រហែលជាបង្ហាញដោយការថយចុះនៃការលើកទឹកចិត្តការមិនច្បាស់លាស់និងការជៀសវាងនូវទំនួលខុសត្រូវ។

·       ស្តាយ C សមាជិកក្រុមទាំងនេះគឺជាអ្នកប្រមូលព័ត៌មានដែលផ្តោតលើព័ត៌មានលម្អិត នៅពេលត្រូវបានជម្រុញដោយភារកិច្ចឬការពិភាក្សានិម្មិតដែលផ្តោតលើដំណើរការពួកគេផ្តល់តម្លៃដល់ព័ត៌មានលម្អិតជាមួយនឹងការរំពឹងទុកដែលបានកំណត់ប៉ុន្តែទំនងជាមិនមានការព្រួយបារម្ភនៅពេលបង្ហាញចំណាយពេលច្រើនពេកក្នុងការធ្វើឱ្យមានទំនាក់ទំនងសង្គមឬការឃ្លាតឆ្ងាយពីប្រធានបទក្នុងពេលប្រជុំអាចបណ្តាលឱ្យមានការធុញថប់និងបណ្តាលឱ្យកម្រិតស្ត្រេសកើនឡើង។ ពួកគេចូលចិត្តធ្វើប្រតិបត្តិការនៅក្នុង ជាមួយជម្លោះ ការមិនសប្បាយចិត្តអាចត្រូវបានបង្ហាញដោយការរិះគន់របស់ពួកគេចំពោះអ្នកដទៃមិនមានឆន្ទៈក្នុងសង្គមនិងការស្ទាក់ស្ទើរក្នុងការធ្វើការលើគម្រោងជាមួយអ្នកដទៃ។

ដោយមិនគិតពីអាកប្បកិរិយាលេចធ្លោរបស់អ្នកដឹកនាំនិងមិត្តរួមក្រុមវាជាការសំខាន់ណាស់ដែលម្នាក់ៗត្រូវយល់ពីអាកប្បកិរិយាធម្មតារបស់ក្រុមដែលត្រូវយកចិត្តទុកដាក់នៅពេលដែលនរណាម្នាក់កំពុងមានស្ត្រេសកើនឡើងឬមានថ្ងៃអាក្រក់។ សូមចងចាំថាមនុស្សគ្រប់គ្នាឆ្លងកាត់ជីវិតតាមរយៈអារម្មណ៍ទាំងប្រាំរបស់ពួកគេហើយខណៈពេលដែលវាមើលទៅមិនមានអារម្មណ៍ឬស្តាប់ទៅដូចគ្នានឹងរបស់អ្នកនៅតែអាចជួយពួកគេក្នុងពេលមានឧបសគ្គ។

 ទោះបីជាអាជីវកម្មជាច្រើនកំពុងចាប់ផ្តើមវិលត្រឡប់ចូលការិយាល័យកាយសម្បទាដោយប្រុងប្រយ័ត្នក៏ដោយក៏មានមនុស្សជាច្រើនកំពុងជ្រើសរើសនៅដដែល។ ការគ្រប់គ្រងស្ត្រេសនឹងបន្តជាអាទិភាពសម្រាប់អ្នកដែលផ្តល់ជម្រើសវិលត្រឡប់ទៅធ្វើការឬនៅផ្ទះវិញព្រោះអាជីវកម្មបន្តរុករកទេសភាពរាតត្បាតដែលមិនចេះរីងស្ងួត។

ប្រើប្រាស់ DISC ដើម្បីជួយបង្កើនសមត្ថភាពក្រុមរបស់អ្នកក្នុងការកំណត់អត្តសញ្ញាណនៃការឆាបឆេះ។ ធ្វើការជាមួយគ្នាដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីរក្សាការប្រជុំនិមិត្មអោយបានទាន់ពេលវេលានិងពាក់ព័ន្ធស្របពេលដែលមិត្តរួមក្រុមចូលរួមមានសុទិដ្ឋិនិយមនិងមានផលិតភាព។

យោងឯកសារ: discinsights.com


Monday, June 15, 2020

អត្ថប្រយោជន៍ទាំង៤ នៃការព្យាករណ៍ទុកជាមុនក្នុងការជ្រើសរើស បុគ្គលិកដោយប្រើ DISC


     ការជ្រើសបុគ្គលិកជាធម្មតាគឺជាការងារមួយដែលអ្នកគ្រប់គ្រងមិនចូលចិត្តក្នុងការធ្វើ។ បើទោះជាអ្នកជាប្រធាន ឬអ្នកគ្រប់គ្រងជាអាជីវកម្មល្អក៏ដោយ ក៏មិនមែនមានន័យថាអ្នកមានភាពច្បាស់លាស់ក្នុងការជ្រើសរើសឲ្យត្រូវបុគ្គលិកការងារថ្មីនោះដែរ។ ភាពលំអៀងផ្ទាល់ខ្លួនអាចកើតមានឡើង ហើយចំណុចខ្សោយរបស់អ្នកអាចឲ្យលទ្ធផលដែលមិនសមស្របជាមួយក្រុមរបស់អ្នកនិងអាជីវកម្មរបស់អ្នក។ ដូច្នេះហើយ តើអ្នកគ្រប់គ្រងមានតួនាទីធ្វើអ្វី? អ្នកបានផ្សព្វផ្សាយអំពីមុខតំណែង និងទទួលបានប្រវត្តិរូបនៃការដាក់ពាក្យការងារជាច្រើនលើសលុប ដូច្នេះតើអ្នកគួរចាប់ផ្តើម ដោយវិធីណា? នេះគឺជាគន្លឹះទាំង៤ដែលអ្នកអាចប្រើប្រាស់នូវឥទ្ធិពលរបស់ DISC​ ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងដំណើរការជ្រើសរើសដើម្បីឲ្យមានភាពងាយស្រួល ឆាប់រហ័ស និងច្បាស់លាស់។ 

    1.   ធ្វើការបង្រួមនូវគំនរនៃសំណុំប្រវតិ្តរូបការងារ 

     អ្នកមិនអាចដឹងច្បាស់លាស់អំពីបុគ្គលម្នាក់ដោយយោងទៅតាមប្រវត្តិរូបការងាររបស់គេនោះទេ។ ទាំងនោះគឺគ្រាន់តែជាក្រដាសមួយសន្លឹកដែលផ្តោតទៅលើជំនាញ ចំណេះដឹង និងការងារពីមុនមកតែប៉ុណ្ណោះ។ ព័ត៌មានទាំងនោះគឺមានសារៈសំខាន់ ប៉ុន្តែវាមិនបានបង្ហាញអំពីលក្ខណៈសំខាន់ៗដែលអ្នកចង់ស្វែងរកបុគ្គលនីមួយៗនោះទេ។ អ្នកអាចគ្រប់គ្រងទៅលើការវាយតម្លៃផ្ទាល់ខ្លួនដោយប្រើ DISC ទៅកាន់អ្នកដែលបានដាក់ពាក្យ តាមរយៈលីងដែលផ្ញើទៅកាន់ពួកគេតាមអ៊ីម៉ែល។ ដោយសារតែមិនមានចម្លើយខុស ឬត្រូវ បេក្ខជនទាំងអស់អាចបំពេញនូវការវាយតម្លៃតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ បានពិនិត្យពាក្យការងារ និងធ្វើការសម្ភាស។ អាស្រ័យទៅលើតម្រូវការនៃការងារនីមួយៗ ព្រមទាំងលទ្ធផល DISC អាចឲ្យអ្នកធ្វើការសម្រេចថាតើត្រូវនាំយកបុគ្គលបែបណាដើម្បីមកជួបសម្ភាស រួមជាមួយនឹង ការគោរពពេលវេលា មានមហិច្ចតា ក៏ដូចជាមានគំនិតផ្តួចផ្តើម និងការចុះសម្រុងគ្នា។ត្រូវចងចាំថាការវិនិយោគរបស់អ្នកគឺមិនមែនជាការខ្ជះខ្ជាយទៅលើបេក្ខជនដែលមិនសាកសមនឹងមុខតំណែងនោះទេ។ អ្នកអាចរក្សាទុកនូវការវាយតម្លៃទាំងនោះ និងធ្វើការដាក់ស្នើរគោលការណ៍ទាំងអស់នោះទៅក្នុងមុខតំណែងផ្សេងៗទៀតដែលអាចនឹងសាកសមជាមួយនឹងបុគ្គលិកលក្ខណៈរបស់បេក្ខជននោះជាង

       2.   ធ្វើឲ្យការដំណើរការសម្ភាសន៍មានភាពសាមញ្ញ 

    ជំនួសក្នុងការឲ្យបេក្ខជនហាត់សមនៅក្នុងកំឡុងពេលសម្ភាសន៍ និងទាមទារឲ្យពួកគេប្រាប់អ្នកអំពីចរិតលក្ខណៈរបស់ពួកគេថែមទៀតនោះ របាយការណ៍អំពីអាកប្បកិរិយាបុគ្គលិករបស់ DISC នឹងផ្តល់ឲ្យអ្នកនូវព័ត៌មានសំខាន់ៗនៃបេក្ខជន ដូច្នេះហើយអាចធ្វើការសួរសំណួរលម្អិតទាក់ទងនឹងសមត្ថភាព ក៏ដូចជាចំណុចខ្សោយដែលអ្នកគិតថានឹងមិនមាន ប្រសិនបើចំណុចទាំងនោះមានភាពចាំបាច់សម្រាប់មុខតំណែងដែលអ្នកជ្រើសរើស។ ឧទាហរណ៍ ប្រសិន បើអ្នកធ្វើការសម្ភាសន៍បុគ្គល D ក្នុងមុខតំណែងសេវាកម្មអតិថិជន អ្នកនឹងអាចធ្វើការសាកសួរកាន់តែស៊ីជម្រៅជាមួយសំណួររបស់អ្នកថាតើបុគ្គលនោះមានការយល់ដឹង នឹងមានការជំរុញក្នុងការជួយអ្នកដទៃនៅក្នុងការងារនេះដែរឬយ៉ាងណា?

 3.   កំណត់ប្រភេទបុគ្គលិកលក្ខណៈដែលធ្វើការបំពេញបន្ថែមដល់ក្រុមការងាររបស់អ្នក

     DISC បូករួមជាមួយការវាស់ស្ទង់អាកប្បកិរិយា អាចផ្តល់នូវព័ត៌មានគន្លឹះទាំងក្នុងផ្នែកបុគ្គលិកលក្ខណៈរបស់បេក្ខជន និងឥរិយាបទរបស់ពួកគេ បែបបទនៃការគិត តួនាទីក្រុមគុណតម្លៃនៃកន្លែងការងារ បែបបទនៃការសិក្សា បែបបទនៃការយល់ដឹង និងបែបបទនៃការលើកទឹកចិត្ត។ នេះក៏ព្រោះ DISC ធ្វើការវាស់ស្ទង់ពីអាកប្បកិរិយាធម្មជាតិ និងទំនោរនៃបុគ្គលិកលក្ខណៈ។ វាអាចជួយឲ្យយើងយល់កាន់តែច្បាស់ ថាតើមនុស្សនឹងសម្តែងចេញនូវសកម្មភាពបែបណា និងធ្វើការឆ្លើយតបយ៉ាងណានៅក្នុងស្ថានភាពនីមួយៗ។ ជំនាញក្នុងការធ្វើ (ជំនាញរឹង) មានសារៈសំខាន់សម្រាប់ការងារដែលមានភាពងាយស្រួលក្នុងការបង្រៀនបុគ្គលិកថ្មី ក៏ប៉ុន្តែអាកប្បកិរិយាមានភាពលំបាកក្នុងការផ្លាស់ប្តូរ។ ឧបករណ៍ក្នុងការវាយតម្លៃ DISC មានប្រសិទ្ធភាពខ្ពស់ក្នុងការប៉ានស្មានផ្នែកជំនាញទន់ដែលផ្តោតទៅលើ ថាតើបុគ្គលិកនឹងធ្វើការទំនាក់ទំនងបែបណាជាមួយអ្នកដទៃ និងការធ្វើគម្រោងនេះគឺជាព័ត៌មានដ៏សំខាន់ដែលត្រូវមាននៅពេលធ្វើការជ្រើសរើសបុគ្គលិកថ្មី។ ដើម្បីទទួលបាននូវតម្លៃដ៏ប្រសើរពីតេស្តនៃការជ្រើសរើសទុកជាមុនរបស់ DISC មុនដំបូង គឺត្រូវធ្វើការគ្រប់គ្រងនិយោជិតទាំងនេះអាចនឹងផ្តល់នូវគំនិតនៃកម្លាំងចិត្តផ្នែកបុគ្គលិកលក្ខណៈដល់សមាជិកក្រុមការងាររបស់អ្នក និងចំណុចដែលសមាជិកក្រុមត្រូវការការពង្រឹងបន្ថែម។​ ឧទាហរណ៍ប្រសិនបើក្រុមរបស់អ្នកគឺពោរពេញទៅដោយបុគ្គលិកលក្ខណៈ D ខ្ពស់ អ្នកប្រហែលជាត្រូវជ្រើសរើសនូវបុគ្គលិកលក្ខណៈ S ខ្ពស់ដើម្បីធ្វើឲ្យមានសមតុល្យភាពជាមួយពួកគេ។ ឬក៏សមាជិកក្រុមរបស់អ្នកគឺពោរពេញទៅដោយបុគ្គលិកលក្ខណៈ I ខ្ពស់នោះអ្នកប្រហែលជាត្រូវធ្វើការជ្រើសរើសនូវបុគ្គលិកលក្ចណៈ C ខ្ពស់ដើម្បីធ្វើឲ្យមានសមតុល្យភាពជាមួយពួកគេបាន។

     4.     កាត់បន្ថយការផ្លាស់ប្តូរបុគ្គលិកដោយធ្វើការជ្រើសរើសនូវបុគ្គលដ៏សមស្របនៅពេលដំបូង

    ក្នុងការស្វែងរក និងជ្រើសរើសបុគ្គលិកដែលមានទំនោរធម្មជាតិល្អឥតខ្ជោះសាកសមជាមួយនឹងមុខតំណែង និងក្រុមរបស់អ្នក មិនត្រឹមតែនឹងធ្វើឲ្យអ្នកមានភាពសោមន្សរីករាយជាងមុន មានការជំរុញលើកទឹកចិត្តជាងមុន និងទទួលបាននូវបុគ្គលិកសកម្មជារួមនោះទេ ថែមទាំងអាចធ្វើឲ្យបុគ្គលិកធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់អ្នក និងកាន់តំណែងរបស់ពួកគេបានយូរអង្វែងទៀតផង។ ទាំងនេះត្រូវបានកំណត់មកថាជាធម្មតាការចំណាយជាមធ្យមក្នុងការផ្លាស់ប្តូរបុគ្គលិកថ្មីគឺ 25%-250% នៃប្រាក់បៀវត្សរ៍ដើមរបស់បុគ្គលិក។ ដូច្នេះហើយ ការគ្រប់គ្រងនូវតេស្តតាមប្រព័ន្ធអេឡិចត្រូនិចដ៏សាមញ្ញមួយនេះ អាចជួយក្នុងការកាត់បន្ថយបញ្ហាទាំងនេះដោយមានប្រសិទ្ធភាព។

 

យោងឯកសារ៖ discinsights


Tuesday, June 2, 2020

ការជ្រើសរើសការងារក្នុងក្ដីស្រម៉ៃរបស់ខ្លួន

តើយើងបានដឹងទេថា ខ្លួនឯងសាកសមនឹងការងារអ្វី?
🗣️សម្រាប់បងប្អូនកំពុងបំពេញការងារ បងប្អូនរៀបនឹងជ្រើសរើសការងារ ឬប្អូនៗរៀបនិងចូលរៀនសកលវិទ្យាល័យតាមជំនាញរបស់ខ្លួន។

😓 មិនដឹងជ្រើសរើសមុខវិជ្ជាអ្វីឲ្យសមនឹងជំនាញ
😏មិនដឹងធ្វើយ៉ាងមិចឲ្យខ្លួនឯងសប្បាយនឹងការងារ 
😒មិនដឹងថាខ្លួនឯងធ្វើការងារនោះសមឬអត់?


តើលោកអ្នកគួរធ្វើដូចម្ដេច​ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន?

ទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះ លោកអ្នកនឹងទទួលបានដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពខ្ពស់

ចង់ដឹងកាន់តែច្បាស់​​​  សូមចុច Link ខាងក្រោម ដើម្បីទស្សនាវីដេអូ

Thursday, May 28, 2020

តើលោកអ្នកប្រើវិធីសាស្រ្ដអ្វី ដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់បុគ្គលិកក្នុងក្រុមហ៊ុនរបស់លោកអ្នក?






គុណភាពបុគ្គលិកគឺជាអ្វី?
គុណភាពបុគ្គលិកបានក្លាយទៅជាប្រធានបទមួយដ៏សំខាន់ ដែលគេតែងតែលើកមកជជែកគ្នា
នៅក្នុងក្រុមអ្នកគ្រប់គ្រង់ និងម្ចាស់អាជីវកម្ម ព្រោះថាគុណភាពបុគ្គលិកល្អ បុគ្គលិកមានសមត្ថភាព និងនាំឲ្យអង្គភាពទទួលបានចំណេញខ្ពស់។

តើលោកអ្នកគួរធ្វើដូចម្ដេច​ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន?

ទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះ លោកអ្នកនឹងទទួលបានដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពខ្ពស់

ចង់ដឹងកាន់តែច្បាស់​​​  សូមចុច Link ខាងក្រោម ដើម្បីទស្សនាវិឌីអូ


ការអនុវត្តភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព



        នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបង្កើតសិក្ខាសាលា ក្រោមប្រធានបទ “កាអនុវត្តភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព” ដែលមានការបង្រៀនដោយ លោកស្រី យូ បូរី  អ្នកឯកទេសប្រព័ន្ធ KPI និង គ្រប់គ្រងធនធានមនុស្ស ។

‘‘ ការអនុវត្តភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព’’គឺជាជំនាញសំខាន់សម្រាប់អ្នកដឹកនាំនិងម្ចាស់ក្រុមហ៊ុនដើម្បីកសាងជំនាញ ដើម្បីឈានទៅរកភាពជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធ DISCដើម្បីវាស់ស្ទង់លក្ខណៈមនុស្សដើម្បីយល់ពីភាព ខ្លាំង និងភាពទន់ខ្សោយ ដែលមេដឹកនាំគ្រប់រូបត្រួវយល់ដឹង។

       សិក្ខាសាលានេះ រៀបចំដោយ សមាគមសហគ្រិនវ័យក្មេង និងឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID តាមរយៈ អង្កការផេក កម្ពុជា ក្រោមកម្មវិធី WE Act ក្នុងគោលបំណងគាំទ្រដល់សហគ្រិនស្ត្រីក្នុងការអភិវឌ្ឍជំនាញនិងរចនាជំនាញភាពជាអ្នកដឹកនាំ។

ចង់ដឹងកាន់តែច្បាស់អំពី DISC 

សូមចុច Link ខាងក្រោម