បញ្ហាទូទៅដែលក្រុមការងារកំពុងតែប្រឈមមុខនោះអាចនឹងត្រូវបានដោះស្រាយដោយការប្រើប្រាស់នូវភាពខ្លាំងនៃបុគ្គលិកលក្ខណៈនីមួយៗ។
ពេលខ្លះ វាមានការពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនូវតួនាទីជាអ្នកដឹកនាំ
ហើយពេលខ្លះក៏តម្រូវឲ្យពួកគេមានភាពបត់បែននូវឥរិយាបថរបស់ពួកគេដើម្បីផ្តល់ឲ្យក្រុមនូវអ្វីដែលពួកគេត្រូវការ។
អ្នកដឹកនាំក្រុមដឹងថាតើពេលណាគួរស្នើសុំជំនួយ
និងសុខចិត្តលះបង់នូវការគ្រប់គ្រងដើម្បីប្រើប្រាស់ភាពខ្លាំងផ្សេងៗគ្នារបស់មនុស្ស។
ពេលយើងក្រឡេកមកមើលនូវបញ្ហាទូទៅនៃក្រុម
និងវិធីសាស្រ្តដែលអ្នកអាចដោះស្រាយវាបានគឺត្រូវប្រើប្រាស់ DISC ជាឧបករណ៍ក្នុងការកសាងក្រុម។
ភាពលំបាកក្នុងការសម្រេចចិត្ត
ក្រុមមានភាពលំបាកជាមួយនឹងគំនិតផ្សេងៗគ្នានៅពេលធ្វើការងារដើម្បីឈានទៅរកការព្រមព្រៀងជារឿយៗត្រូវការទម្រង់នៃការវិភាគនូវពិការភាព
ឬភាពភ័យខ្លាចនៃការបរាជ័យ។ នៅពេលដែលមានរឿងនេះកើតឡើង
អ្នកគួរតែពិចារណាឲ្យបានម៉ត់ចត់នូវរបៀបក្នុងការដាក់ស្ទីល “D” ឬ “C,S ឬ I” ។ អ្នកនឹងចង់បត់បែននូវស្ទីល “I” របស់ពួកគេ
ដូច្នេះពួកគេអាចយកនូវការដាក់បញ្ចូលរបស់អ្នកគ្រប់គ្នា
និងប្រើប្រាស់ជំនាញក្នុងការជះឥទ្ធិពលដើម្បីទទួលបាននូវការគាំទ្រសម្រាប់ការសម្រេចចិត្តចុងក្រោយរបស់ពួកគេ។
ប្រសិនបើ “D” គ្រាន់តែធ្វើការសម្រេចចិត្តដោយខ្លួនឯង
ពួកគេនឹងប្រថុយក្នុងការបាត់បង់នូវការទាក់ទាញ
និងការប្តេជ្ញាចិត្តចំពោះសកម្មភាពពីសមាជិកក្រុម។ ប្រសិនបើរឿងនេះកើតឡើងមែន ពួកគេគួរតែផ្តោតទៅលើការប្រគល់នូវចំណែកនៃគម្រោងទៅកាន់អ្នកដទៃ។
វានឹងជួយពង្រឹងការសម្រេចចិត្តរបស់ក្រុមនាពេលអនាគត។
ភាពភ្លេចភ្លាំងនូវកាលបរិច្ឆេទនៃគម្រោង
ខណៈពេលដែលចរិតលក្ខណៈ
“D” អាចទទួលបន្ទុក
និងធ្វើការសម្រេចចិត្ត ពួកគេធ្វើមិនបានល្អជាមួយនឹងភាពលម្អិតនៃព័ត៌មាន
និងការអនុវត្តតាមនោះទេ។ នេះហើយគឺជាពេលដែលត្រូវប្រើប្រាស់ភាពខ្លាំងរបស់បុគ្គលិកលក្ខណៈ
“C” បុគ្គលិកលក្ខណៈ “C”
នេះនឹងជួយឲ្យគម្រោងសម្រេចបានតាមពេលវេលាកំណត់។
បុគ្គលិកលក្ខណៈនេះមិនចាំបាច់ត្រូវទទួលបន្ទុកគ្រប់ពេលនោះទេ
ប៉ុន្តែពួកគេអាចទទួលការបង្វឹកដើម្បីបត់បែនស្ទីល “D” ឬ “D”
ដែលទទួលបន្ទុកក្នុងការបង្ហាញយ៉ាងច្បាស់ទៅកាន់ក្រុម ថាស្ទីល “C”
មានសិទ្ធទទួលនូវសិទ្ធិអំណាចពេញលេញក្នុងការធ្វើឲ្យគម្រោងបញ្ចប់ទាន់ពេលកំណត់។
ពួកគេនឹងតាមដាននូវកម្រិតនៃភាពលម្អិត និងត្រូវការនូវភាពត្រឹមត្រូវដូចដែលស្ទីល “C”
ត្រូវការ ព្រោះវាអាចនាំទៅរក
“ការវិភាគអំពីការរាំងស្ទះនៃដំណើរការការងារវិញ”។ បុគ្គលិកលក្ខណៈ “S” ក៏មានភាពសាកសមក្នុងការសម្របសម្រួលដើម្បីឲ្យការងារណាដែលចាំបាច់មានដំណើរល្អប្រសើរ
និងបញ្ចប់ទាន់ពេលវេលាដែលបានកំណត់ផងដែរ។
នៅពេលដែលពួកគេចាប់ដៃគូរជាមួយនឹងបុគ្គលិកលក្ខណៈ “C”
ពួកគេនឹងបង្កើតបានជាដៃគូរដ៏រឹងមាំក្នុងការផ្តល់នូវប្រសិទ្ធផលទាន់ពេលវេលា។
ភាពទន់ខ្សោយនៃការទំនាក់ទំនង
ជាញឹកញាប់
បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ជាមួយនឹងការអនុវត្តក្នុងក្រុមនោះគឺភាពខ្វះខាតនៃការទំនាក់ទំនងដែលមានប្រសិទ្ធភាព។
បុគ្គលិកក្ខណៈទាំង “I” និង “S” គឺមានចំណុចខ្លាំងដែលអាចជួយសម្រួលដល់ការទំនាក់ទំនងឲ្យកាន់តែមានភាពប្រសើរឡើង។
បុគ្គលិកលក្ខណៈ “S” គឺមានលក្ខណៈពិសេសដែលជាប់ទាក់ទងជាមួយនឹងសមាជិកក្រុមតាមរយៈការស្តាប់
និងការគាំទ្រនូវយុទ្ធសាស្រ្ត។
ពួកគេក៏បានបង្ហាញនូវពត៌មានតាមរបៀបមួយដែលមានភាពងាយស្រួលក្នុងការយល់ដឹង។
នៅពេលដែលសមាជិកក្រុមមានអារម្មណ៍ថាត្រូវបានទទួលនូវការស្តាប់ និងមានសុពលកម្ម
ពួកគេនឹងបន្តការទំនាក់ទំនងដោយបើកចំហរជាមួយនឹងបុគ្គលិកលលក្ខណៈ “S”។ ភាពវិជ្ជមាននៃបុគ្គលិកលក្ខណៈ “I” បានជម្រុញឲ្យសមាជិកក្រុមមានការផ្តោតអារម្មណ៍ទៅលើគោលដៅ។
ពួកគេចូលចិត្តក្នុងការក្លាយទៅជាចំណុចកណ្តាលនៃក្រសែរភ្នែករបស់អ្នកដទៃ
ប្រសិនបើមិនបានត្រួតពិនិត្យទេនោះ ពួកគេអាចនឹងត្រូវបាត់បង់នូវការគោរពពីក្រុម។
ភាពជាអ្នកអនុវត្តនៅក្នុងខ្លួនរបស់ពួកគេបានចូលរួមនៅក្នុងការបង្ហាញព័ត៌មាន
ដូច្នេះហើយពួកគេអាចជាអ្នកនាំពាក្យដ៏ពូកែទៅកាន់អ្នកផ្សេងទៀតក្រៅពីក្រុមរបស់ខ្លួន។
គោលដៅដែលមានភាពមិនច្បាស់លាស់
សមិទ្ធិផលនៃគម្រោងដែលទទួលបានភាពជោគជ័យគឺបានមកពីការកំណត់គោលដៅច្បាស់លាស់។ បុគ្គលិកលក្ខណៈ “C” គឺមានភាពខ្លាំងបំផុតក្នុងការផ្តល់នូវពត៌មានលម្អិត
ប៉ុន្តែពួកគេត្រូវយកចិត្តទុកដាក់ថាមិនគួរទៅវែងឆ្ងាយពេកនោះទេ។
ប្រសិនបើពួកគេអាចធ្វើឲ្យព័ត៌មានមានលំនឹងបាន
គោលដៅនឹងមាននិយមន័យគ្រប់គ្រាន់ក្នុងការយល់ដឹងបានត្រឹមត្រូវ។ បុគ្គលិកលក្ខណៈ “D”
អាចដឹកនាំក្នុងការកំណត់នូវគោលដៅចំបង
ដែលមានសារៈសំខាន់សម្រាប់គម្រោងដែលមានភាពជោគជ័យ។ នៅក្នុងប្រតិបត្តិការគោលដៅនៃគម្រោង
ត្រូវដឹងថាបុគ្គលិកលក្ខណៈ “S” គឺនឹងទទួលអត្ថប្រយោជន៍ជាច្រើនពីគម្រោងមួយ
ឬពីរយ៉ាងតិច ដោយពួកគេមិនសូវមានទេពកោសល្យក្នុងការធ្វើកិច្ចការងារច្រើននោះទេ។
បុគ្គលិកលក្ខណៈ “I” អាចមានតួនាទីក្នុងការអបអរសាទរនូវសមិទ្ធិផលនៃគម្រោង
ដែលជាភាពសំខាន់មួយនៃការលើកទឹកចិត្តដល់ក្រុម។
ភាពខ្វះខាតនៃការច្នៃប្រឌិត
ការនាំយកមកនូវអ្វីដែលថ្មីគឺជាគន្លឹះមួយក្នុងការដោះស្រាយបញ្ហា។
ពេលខ្លះ គំនិតច្នៃប្រឌិតមានភាពខ្វះខាត ត្រូវដាក់នូវបុគ្គលិកលក្ខណៈ “I”
ដើម្បីទទួលបន្ទុកក្នុងការបង្កើតក្រុមឡើងវិញដែលអាចជួយពួកគេឲ្យទទួលបានគំនិតច្នៃប្រឌិតមកវិញ
វាជាធម្មជាតិរបស់ពួកគេក្នុងការចូលរួមជាមួយក្រុម។ ទាំងនេះនឹងអាចបន្ថែមទៅដល់សមត្ថភាពនៃភាពច្នៃប្រឌិតរបស់ក្រុម
និងអាចបង្កើតនូវទស្សនៈនៃការគិតថ្មីៗ។
ការដឹងថា តើពេលណាគួរមានការផ្លាស់ប្តូរនូវតួនាទី
ឬបង្ហាញពីបុគ្គលិកលក្ខណៈគឺនឹងជួយឲ្យអ្នកក-សាងក្រុមដែលមានការអនុវត្តការងារខ្ពស់។
លើសពីការធ្វើតែម្នាក់ឯង អ្នកអាចជួលគ្រូបង្វឹកក្នុងការជួយសម្រួលនូវបញ្ហាប្រឈម ឬក៏អ្នកអាចក្លាយខ្លួនទៅជាអ្នកជំនាញផ្នែក
DISC ដោយខ្លួនឯងផ្ទាល់
ពោលគឺអភិវឌ្ឍនូវប្រសិទ្ធិភាពរបស់អ្នកក្នុងនាមជាអ្នកគ្រប់គ្រង។
សរសេរដោយ៖ Michael Dattilio
Michael dattilio គឺជាអ្នកនិពន្ធ
និងអ្នកប្រឹក្សាដែលធ្វើការជាមួយនឹងក្រុមហ៊ុន និងស្ថាប័នគ្រប់ទំហំជាច្រើនក្នុងការបង្ហាញពីគំរូកំបាំងដែលកំពុងមានឥទ្ធិពលដល់ការអនុវត្តរបស់ពួកគេ
ជាពិសេសគឺវាមានជាប់ទាក់ទងទៅនឹងបទពិសោធន៍របស់អតិថិជន។ លោក Mike ចូលចិត្តផ្តោតទៅលើអន្តរកម្មនៃផ្នែកណាមួយនៅក្នុងប្រព័ន្ធ អាចជាក្រុម
ការដំណើរការ ឬក៏ស្ថាប័នដែលអាចជួយក្នុងការបង្កើតនូវដំណោះស្រាយងាយៗរហូតដល់ពេលខ្លះគឺបញ្ហាប្រឈមដែលស្មុគស្មាញ។
គាត់ពូកែជាងគេនៅពេលដែលគាត់បង្កើតនូវអ្វីដែលថ្មីដូចជា រូបមន្ត ឧបករណ៍ ឬក៏ផលិតផល។
គាត់មានបុគ្គលិកលក្ខ-ណៈ “D”។
ឯកសារយោង៖ blog.discinsights.com